តើនរណាជាតារានៅលើគំរបទស្សនាវដ្តី?

maiya

COUPONKING: រីករាយណាស់ដែលបានស្គាល់ ម៉ៃយ៉ា។

Maiya: ខ្ញុំក៏រីករាយដែលបានស្គាល់បងដូចគ្នា។

COUPONKING: តើប្អូនបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យហើយរឺនៅ? ប្អូនជាតារាបង្ហាញម៉ូដ រឺ ជាតារាសម្តែង?

Maiya: ខ្ញុំនៅមិនទាន់រៀនចប់ទេបង។ សព្វថ្ងៃនេះខ្ញុំជានិស្សិតឆ្នាំទី២នៅ សាកលវិទ្យាល័យវិចិត្រសិល្បៈ ផ្នែកគូរប្លង់។ ខ្ញុំក៏ជាតារាបង្ហាញម៉ូដផងដែរ ពេលខ្លះខ្ញុំថតឲ្យសំអាងការ និង ថតផ្សាយពាណិជ្ជកម្មផ្សេងៗ។

COUPONKING: តើប្អូនក្លាយជាតារាបង្ហាញម៉ូដដោយរបៀបណា?

Maiya: ដូចដែលបងដឹងស្រាប់ហើយថាអ្នកណាក៏មានFacebook។ កាលនោះ អ្នករៀបចំឃើញខ្ញុំតាមបណ្តាញសង្គមនេះ។ ពួកគាត់ចាប់ផ្តើមទាក់ទងខ្ញុំឲ្យទៅ បង្ហាញម៉ូដ។ បន្ទាប់ពីពេលនោះមក ខ្ញុំក៏មានឳកាស។

COUPONKING: តើប្អូនពេញចិត្ត និង ស្រលាញ់អាជីពនេះទេ? ហេតុអ្វី?

Maiya: ខ្ញុំស្រលាញ់អាជីពនេះណាស់។ នៅពេលដែលខ្ញុំនៅតូច ក្តីស្រមៃរបស់ខ្ញុំចង់ក្លាយជាតារាបង្ហាញម៉ូដ។ ឥឡូវនេះ ខ្ញុំបានសំរេចគោលដៅ។

COUPONKING: តើថ្ងៃអានាគត ប្អូននៅតែចង់ជាតារាបង្ហាញម៉ូដ រឺ ក៏មានបំណងប្រាថ្នា ផ្សេងទៀត?

Maiya: អ្វីក៏អាចប្រែប្រួលបានដែរ។ មិនត្រឹមតែជាតារាបង្ហាញម៉ូដទេ ខ្ញុំក៏ចង់ក្លាយជាអ្នកគូរប្លង់ដែរ ពីព្រោះខ្ញុំមានសញ្ញាបត្រខាងជំនាញគូរប្លង់នេះ។

COUPONKING: អរគុណណាស់សំរាប់ការចំណាយពេលរបស់ប្អូន។ ខ្ញុំសូមឲ្យប្អូនទទួលជោគជ័យនៅក្នុងអាជីព និង ការសិក្សាផងដែរ។

Maiya: ចាស មិនអីទេ។