តារាលើគ្របទស្សនាវដ្តីCoupon KINGលេខ១២

Coupon KING: សួស្តីបង! តើខ្ញុំអាចដឹងពីឈ្មោះបងបានទេ?

សូរីយ៉ាន់: សួស្តីអូន! បងសុខសប្បាយទេ។ ចុះអូនវិញ?

Coupon KING: តើបងអាចប្រាប់ពីព័ត៌មានខ្លះៗទាក់ទងនឹងការអប់រំបងបានទេ?

សូរីយ៉ាន់: ចាអូន! បងមានឈ្មោះថា ហង្ស សូរីយ៉ាន់ អាយុ២២ឆ្នាំ។ បងកើតនៅភ្នំពេញ។ បងបញ្ចប់នៅសាកលវិទ្យាល័យន័រតុន ផ្នែកច្បាប់។ សព្វថ្ងៃនេះបងមានអាជីពជាតារាបង្ហាញម៉ូដ។

Coupon KING: តើនៅពេលទំនេរបងចូលចិត្តធ្វើអ្វីដែរ?

សូរីយ៉ាន់: ពេលទំនេរបងចូលចិត្តហែលទឹក និង ហាត់ប្រាណ។

Coupon KING: តើថ្ងៃឈប់សំរាកបងចូលចិត្តទៅដើរលេងកន្លែងណាខ្លះ?

សូរីយ៉ាន់: ជាធម្មតា ក្នុងមួយឆ្នាំបងរៀបគំរោងទៅស្រុកក្រៅ និង ក្នុងស្រុក១ឆ្នាំ៣ដង។

Coupon KING: តើអាហារអ្វីបងចូលចិត្តញ៉ាំ?

សូរីយ៉ាន់: មាន២ប្រភេទអូនគឺ ម្ហូបថៃ និង ម្ហូបចិន។

Coupon KING: ក្រៅពីអាជីពជាតារាបង្ហាញម៉ូដ តើបងមានមុខរបរអ្វីផ្សេងដែរទេ?

សូរីយ៉ាន់: កាលពីមុនបងធ្វើផ្នែកអចលនៈទ្រព្យ បន្ទាប់មកបងជាជំនួយការមេធាវី។ តែពេលនេះបងបានឈប់ ព្រោះកាងារជាម៉ូឌែលរវល់ បងត្រូវថតស្ពត និង បង្ហាញម៉ូដ។

Coupon KING: តើបងចាប់អាជីពជាម៉ូឌែលតាំងពីពេលណា?

សូរីយ៉ាន់: តាំងពីឆ្នាំ២០១៥មកម៉្លេះ។

Coupon KING: តើបងអាចប្រាប់ខ្ញុំខ្លីៗស្តីពីបទពិសោធន៍បងក្នុងអាជីពនេះបានទេ?

សូរីយ៉ាន់: សំរាប់បទពិសោធន៍ និង ការងារប្រចាំថ្ងៃរបស់បង បងបានទទួលការងារជាFashion Show, Photoshoot, ថតស្ពតអោយក្រុមហ៊ុនធំៗ ម៉ាកល្បីៗជាច្រើន។​

Coupon KING: តើការជាតារាម៉ូឌែលមានផលពិបាកទេ?

សូរីយ៉ាន់: មានផលលំបាកមួយគឺ ការពាក់បែបស៊ីចស៊ីខ្លាំង ដូចជាឈុតហែលទឹក។ រូបពេលខ្លះចេញមកមានការពេញចិត្ត និង ខ្លះទៀតក៏គេរិះគន់ ព្រោះគំនាបទំនៀមទំលាប់ខ្មែរមិនអោយ

តំលៃលើអ្នកពាក់ស៊ិចស៊ី។

Coupon KING: តើពេលណាដែលបងសប្បាយចិត្តជាងគេក្នុងអាជីពនេះ?

សូរីយ៉ាន់: ការពិតទៅ អាជីពនេះសប្បាយរហូត ព្រោះបងតែងខ្លួនស្អាតៗរាល់ថ្ងៃ។

Coupon KING: ជាចុងបញ្ចប់ បងមានពាក្យផ្តាំផ្ញើរអោយអ្នកជំនាន់ក្រោយដើម្បីទទួលជោគជ័យ ដូចបងដែរទេ?

សូរីយ៉ាន់: ដំបូងបងមិនដែលគិតថា បងអាចជាប់ជាCambodia’s Next Top Model Top 4ទេ ព្រោះ បងគិតថា គេគិតតែភាពស្អាត និង ខ្សែរ។ តែCambodia’s Next Top Modelគឺជាកម្មវិធីលំដាប់ពិភពលោក ហើយទាល់តែមានសមត្ថភាពបានអាចឈ្នះ។ អ្វី ដែលបងចង់ផ្តាំផ្ញើរ ជីវិតត្រូវតែតស៊ូ បើសិនជាដួល ចូលក្រោកឈរឡើង!

Coupon KING: អរគុណបងសំរាប់ការធ្វើបទសំភាសន៍។ សូមអោយបងជោគជ័យក្នុងអាជីពរបស់បងមួយកំរិតទៀត។

សូរីយ៉ាន់: ចា! អរគុណខាងCoupon KINGដែលបានធ្វើបទសំភាសន៍បង។