តើអ្នកចង់ដឹងអំពីព័ត៌មានលំអិតទាក់ទងនឹងPeyPey Dyដែររឺទេ?

Coupon KING: សួស្តីបង! តើបងសុខសប្បាយជាទេ?

Peypey Dy: បាទ! ខ្ញុំសុខសប្បាយជាធម្មតាទេ។

Coupon KING: តើបងមានឈ្មោះពិតអ្វីដែរ?

Peypey Dy: ឈ្មោះពិតរបស់ខ្ញុំគឺ សេម ឡងឌី។

Coupon KING: តើបងមានស្រុកកំនើតនៅឯណា?

Peypey Dy:ខ្ញុំមិនមែនជាអ្នកទីក្រុងទេ ខ្ញុំកើតនៅខេត្តកណ្តាល។

Coupon KING: តើបងរៀននៅសាលាណាដែរ?

Peypey Dy: ខ្ញុំបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានស៊ីតិក ជំនាញ Interior Design។

Coupon KING: តើសព្វថ្ងៃបងមានមុខរបរជាអ្វីដែរ?

Peypey Dy: សព្វថ្ងៃនេះ ខ្ញុំបម្រើការងារនៅក្រុមហ៊ុនមួយ។ ពេលខ្លះ ខ្ញុំត្រូវបានគេអញ្ជើញទៅថតស្ពតផ្សាយពាណិជ្ជកម្មលើផលិតផលនានា។

Coupon KING: ហេតុអ្វីបានជាបងសំរេចចិត្តបង្កើតទំព័រFacebook?

Peypey Dy: និយាយទៅវាអញ្ចេះ គេហទំព័រដែលមានឈ្មោះថាPeypey Dy  មិនមែនបង្កើតឡើងដោយខ្លួនខ្ញុំផ្ទាល់នោះទេ។ មិត្តភក្តិខ្ញុំម្នាក់គាត់បានបង្កើតឲ្យខ្ញុំ ហើយaddខ្ញុំជាadmin។

Coupon KING: ហេតុអ្វីបានជាបងសំរេចចិត្តដាក់ឈ្មោះក្លែងក្លាយ?

Peypey Dy: ដំបូងខ្ញុំមិនចង់ដាក់ឈ្មោះក្លែងក្លាយទេ។ ប៉ុន្តែកាលពីប្រមាណ៣ឆ្នាំមុន ខ្ញុំចាប់ផ្តើមថតជា វីដេអូ ព្រោះមានអ្នកលេងFacebookមួយចំនួនបានបង្ហោះវីដេអូដើម្បីផ្តោះផ្តងសម្តីជាមួយខ្ញុំ។ តាំងពីពេលនោះមកខ្ញុំក៏ចាប់ផ្តើមឆ្លើយត​បវីដេអូវិញ។

Coupon KING: តើអ្នកគាំទ្ររបស់បងដែលធ្វើអោយបងពិបាកចិត្តទេនៅពេលដែលគាត់ share និង commentម្តងៗ?

Peypey Dy: ក្នុងជីវិតប្រចាំថ្ងៃ និង ជីវិតក្នុង Facebook គឺដូចគ្នា។ វាជាធម្មតាទេនៅពេលដែលអ្នកគាំទ្ររបស់ខ្ញុំសរសើរតាមរយៈការshare រឺ comment ខ្ញុំក៏សប្បាយចិត្ត។ សំរាប់អ្នកមិនពេញចិត្តខ្ញុំ គាត់share រឺ comment អ្វីមិនល្អ ខ្ញុំក៏ចេះពិបាកចិត្តដែរ។

Coupon KING: សព្វថ្ងៃនេះបងកំពុងតែមានធ្វើគំរោងផែនការអ្វីទេ? តើគំរោងនោះនឹងចប់នៅថ្ងៃណា?

Peypey Dy: ថ្មីៗនេះ ខ្ញុំសម្តែងខ្សែរភាពយន្តមួយរឿងដែល មានឈ្មោះថា “ជីវិតអ្នកប្រដាក់” ប៉ុន្តែខ្ញុំនៅមិនទាន់ច្បាស់ទេថាខ្សែរភាពយន្តនេះថតដល់ពេលណាបានចប់។

Coupon KING: សំរាប់៥ឆ្នាំទៅមុខទៀត តើបងមានគំរោងធ្វើអ្វីទេ? ដូចជាការរៀបការ? ការងារ?

Peypey Dy:ខ្ញុំពិតជាមិនទាន់ដឹងទាល់តែសោះ។ សូម្បីតែថ្ងៃស្អែក ខ្ញុំក៏មិនទាន់មានគំរោងអ្វីទេ។

Coupon KING:  តើនៅពេលទំនេរពីការងារបងតែងតែធ្វើអ្វី?

Peypey Dy: ខ្ញុំចូលចិត្តដើរលេង ទៅមើលកុន និង ធ្វើអ្វីផ្សេងៗដែលធ្វើឲ្យខ្លួនខ្ញុំសប្បាយចិត្ត។

Coupon KING: អរគុណបងសំរាប់ការចំណាយពេលវេលា! សូមឲ្យបងជោគជ័យក្នុងជីវិតការងារ។

Peypey Dy:ខ្ញុំរីករាយណាស់ដែល Coupon KING ធ្វើបទសម្ភាសន៏ខ្ញុំ។ ជួបគ្នាពេលក្រោយទៀត!