តើនរណាជាតារាលើគំរបទស្សនាវដ្តីCoupon KINGលេខទី១១?

Coupon KING៖ សួស្តីប្អូនស្រី! តើ​ប្អូន​ស្រីអាចប្រាប់ពីឈ្មោះរបស់ប្អូនបានទេ? ចុះអាយុរបស់បងវិញ?

យូប៊ីន៖ សួស្តីបង! នាងខ្ញុំឈ្មោះ ស៊ីន យូប៊ីន។ ឆ្នាំនេះខ្ញុំមានអាយុ២២ឆ្នាំហើយ។

Coupon KING៖ តើប្អូនជាអ្នកភ្នំពេញ រឺ មកពីតាមខេត្ត?

យូប៊ីន៖ ខ្ញុំមានស្រុកកំនើតនៅខេត្តកណ្តាលយើងនេះ។

Coupon KING៖ តើប្អូនអាចប្រាប់ខ្ញុំបានទេទាក់ទងនឹងការសិក្សាររបស់បង?

យូប៊ីន៖ កាលនៅវិទ្យាល័យ ខ្ញុំរៀននៅសាលាប៊ែលធីអន្តរជាតិ។ ខ្ញុំបានបញ្ចប់ថ្នាក់វិទ្យាល័យនៅក្នុងឆ្នាំ២០១២ ហើយ ក៏ចាប់ផ្តើមបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានស៊ីតិក ផ្នែកInterior Design ខ្ញុំជានិស្សិតឆ្នាំទី៤នៅទីនោះ។

Coupon KING៖ តើប្អូនអាចប្រាប់ខ្ញុំខ្លីៗបានទេ តើប្អូនក្លាយជាតារាបង្ហាញម៉ូដ ឬតារាសម្តែងដោយរបៀបណា?

យូប៊ីន៖ ចា! ពិតជាបានបង! ដំបូងខ្ញុំប្រកួតFreshie Boy and Girl ឆ្នាំ២០១៣ ជាប់ចំណាត់ថ្នាក់លេខ១។ Producerឃើញ ខ្ញុំតាមកញ្ចក់ទូរទស្សន៍ គាត់ក៏ពេញចិត្តហៅខ្ញុំទៅថតរឿង។ ខ្សែរភាពយន្តដំបូងដែលខ្ញុំបានថតគឺ និស្ស័យស្នេហ៍ខ្ញុំ ជាតួឯកស្រី នៅក្នុងប៉ុស្តិ៏MyTV។

Coupon KING៖ តើគុណប្រយោជន៍អ្វីខ្លះដែលធ្វើឲ្យប្អូនចង់ក្លាយជាអ្នកសិល្បៈ?

យូប៊ីន៖ ក្លាយខ្លួនជាអ្នកសិល្បៈមួយរូបបានផ្លាស់ប្តូររូបខ្ញុំពីក្មេងស្រីម្នាក់ដែលគេមិនដែលស្គាល់ទាល់តែសោះ រហូតមានអ្នកគាំទ្រ។ ការប្រឡូកក្នុងវិស័យសិល្បៈធ្វើអោយខ្ញុំស្គាល់ពីសង្គមជាក់ស្តែង។ លើសពីនេះទៅទៀត ខ្ញុំអាច ផ្គត់ផ្គង់គ្រួសារបាន។

Coupon KING៖ តើប្អូនស្រលាញ់អាជីពនេះទេ? ហេតុអ្វី?

យូប៊ីន៖ ជាការពិតណាស់ ខ្ញុំស្រលាញ់អាជីពនេះខ្លាំង ព្រោះជាតារាសម្តែង វាជាអាជីពដ៏ឯករាជ្យមួយ និង ផ្តល់បទ ពិសោធន៍អោយខ្ញុំជាច្រើន។

Coupon KING៖ តើថ្ងៃអនាគត បងនៅតែចង់ជាតារបង្ហាញម៉ូដ រឺ ក៏មានបំណងប្រាថ្នាផ្សេងទៀត?

យូប៊ីន៖ ពេលអនាគតទៅ ខ្ញុំគិតថា ខ្ញុំមិនអាចធ្វើអាជីពនេះរហូតដល់ចាស់បានទេ។ ខ្ញុំប្រហែលជាចាប់យកអាជីព ដែលខ្ញុំបានសិក្សាជាInterior Design។

Coupon KING៖ សូមអរគុណសំរាប់ការចំណាយពេលរបស់ប្អូន។ សូមអោយប្អូនមានភាពជោគជ័យលើវិស័យសិល្បៈមួយកំរិត ទៀត។

យូប៊ីន៖ ចាអរគុណបង!