តើនរណាជាតារានៅលើគំរបទស្សនាវដ្តីCoupon KINGលេខទី៩?

Coupon KING: សួស្តីបងស្រី! រីករាយណាស់ដែលបានជួបបង នឹងធ្វើបទសំភាសន៍។ តើបងស្រីអាចប្រាប់ពីឈ្មោះរបស់បងបានទេ? ចុះអាយុរបស់បងវិញ?

ចាន់ គង្ការៈ សួស្តីប្អូន! បងរីករាយណាស់ដែលបានជួបប្អូន។ បងឈ្មោះ ចាន់ គង្ការ មានអាយុ ២៤ឆ្នាំ។

Coupon KING: តើបងជាអ្នកភ្នំពេញ រឺ មកពីតាមខេត្ត?

ចាន់ គង្ការៈ បងមិនមែនជាអ្នកភ្នំពេញទេ។ បងមានស្រុកកំនើតនៅបន្ទាយមានជ័យ។

Coupon KING: តើបងអាចប្រាប់ខ្ញុំបានទេទាក់ទងនឹងការសិក្សាររបស់បង?

ចាន់ គង្ការៈ បងបញ្ចប់ថ្នាក់បាក់ឌុបឆ្នាំ២០០៨ ហើយបន្តការសិក្សាបរិញ្ញាបត្រផ្នែកទេសចរណ៏ នៅសាកលវិទ្យាល័យ ជាតិគ្រប់គ្រង។ បងបានបញ្ចប់និងទទួលសញ្ញាបត្រក្នុងឆ្នាំ២០១៤។

Coupon KING: តើបងអាចប្រាប់ខ្ញុំខ្លីៗបានទេ តើបងស្រីក្លាយជាតារាបង្ហាញម៉ូដដោយរបៀបណា?

ចាន់ គង្ការៈ ដំបូងបងបានប្រកួតជាតារាបង្ហាញម៉ូដក្នុងកម្មវិធីCambodia’s Next Top Modelក្នុងរដូវកាលទី១ ក្នុងឆ្នាំ ២០១៥។ បងបានទទួលជ័យលាភីលេខ១ក្នុងកម្មវិធីដ៏អស្ចារ្យនេះ។ បន្ទាប់បងក៏មានភាពលេចធ្លោរ ហើយក៏បានទៅ បង្ហាញម៉ូឌនៅប្រទេសជិតខាងយើងផងដែរ។

Coupon KING: តើគុណប្រយោជន៍អ្វីខ្លះដែលធ្វើឲ្យបងចង់ក្លាយជាតារាបង្ហាញម៉ូដ?

ចាន់ គង្ការៈ កត្តាដែលធ្វើអោយបងចង់ក្លាយជាតារាបង្ហាញម៉ូដ ព្រោះមកពីកត្តាធម្មជាតិ និង ការស្រលាញ់។ កត្តាធម្មជាតិគឺមកពីបងខ្ពស់ពីកំនើត ហើយ ការបង្ហាញម៉ូដ បងស្រលាញ់តាំងពីតូចមកម៉្លេះ។

Coupon KING: តើបងស្រលាញ់អាជីពនេះទេ? ហេតុអ្វី?

ចាន់ គង្ការៈ ដូចប្រាប់ខាងលើ បងស្រលាញ់អាជីពនេះណាស់ ព្រោះអាជីពជាអ្នកដើរម៉ូដត្រូវការច្នៃប្រឌិត និង ការតុបតែងខ្លួន។

Coupon KING: តើថ្ងៃអនាគត បងនៅតែចង់ជាតារបង្ហាញម៉ូដ រឺ ក៏មានបំណងប្រាថ្នាផ្សេងទៀត?

ចាន់ គង្ការៈ បងគិតថាបងមិនអាចដើរម៉ូដបានរហូតទេពេលបងចាស់ទៅ តែបងក៏មិនបោះបង់ចោលដែរ។ នៅថ្ងៃខាងមុខ បងចង់ក្លាយជាអ្នករៀបចំកម្មវិធីខាងផ្នែកfashion និង ធ្វើprojectដែលទាក់ទងនឹងម៉ូដជាដើម។

Coupon KING: អរគុណបងដែលចំនាយពេលវេលាដ៏មានតំលៃរបស់បងធ្វើការសំភាសន៏ជាមួយយើងខ្ញុំ។ សូម អោយបងជោគជ័យក្នុងអាជីពនេះ។

ចាន់ គង្ការៈ ចា! អរគុណប្អូនណាស់!